ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តថ្លែងថា សមាជិកាសាខាសមាគមនារី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមចលនាស្ត្រីខេត្តកំពង់ចាមបានថ្លែងថា សមាជិកាសាខាសមាគមនារី និងក្រុមចលនាស្ត្រី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍស្ត្រី ក៏ដូចជាការលើកស្ទួយស្ត្រីឱ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ ការថ្លែងដូច្នេះស្ថិតនៅក្នុង
ឱកាសដែលលោកស្រីអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់សមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។


ទេសចរណ៍
អាថ៌កំបាំងនៃឈ្មោះ «តាំងយូរ» និងទីសក្ការៈដ៏ស័ក្តិសិទ្ធិលោកតាសួង!
តើលោកអ្នកដឹងទេថា ហេតុអ្វីបានជាទីនេះមានឈ្មោះថា «វត្តតាំងយូរ»? ផ្អែកតាមប្រវត្តិរឿងរ៉ាវតាំងពីបុរមបុរាណដូនតាមក ឈ្មោះដ៏មានអត្ថន័យនេះ គឺត្រូវបានហៅសម្គាល់ទៅតាមទម្រង់នៃផ្ទាំងថ្មធម្មជាតិដ៏ធំអស្ចារ្យមួយដុំ ដែលដុះឡើងមានរបៀបរៀបរយដូចជា «ឆ័ត្រ» យ៉ាងដូច្នោះដែរ។


សន្តិសុខសង្គម
ការប្រឡងប្រណាំងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពត្រូវផ្អែកលើកលក្ខណៈសម្បត្តិ៣ និងយន្តការគាំទ្រ៣
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិនចំនួន២រូប នៅសាលប្រជុំសាលាខេតប៉ៃលិន បានលើកឡើងថា ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ត្រូវឈរលើលក្ខណៈសម្បត្តិ៣ចំណុច និងយន្តការគាំទ្រចំនួន៣ រួមមាន៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ - មានសណ្ដាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរ និងចំណុចចុងក្រោយ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ ដោយឡែកសម្រាប់សកម្មភាពគាំទ្រ នៃការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពទាំ៣ដែល រដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់រួមមាន៖ ការផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តចាំបាច់ជូនសាធារណៈជន - ការចុះធ្វើវេទិការសាធារណៈ ដើម្បីប្រមូលតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវទទួលយកសំណើ សំណូមពរ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងទី៣ត្រូវពង្រឹង ពង្រើកចលនាប្រជាការពារក្នុងមូលដ្ឋានដែលជាផ្នែកមួយសំខាន់សម្រាប់សុវត្ថិភាពភូមិ ឃុំ/សង្កាត់។


កសិកម្ម
កសិករបណ្តុះផ្សឹតនៅក្នុងខេត្តប៉ៃលិនរីករាយចំពោះចំណូលពីការងារបណ្តុះផ្សឹតរបស់ខ្លួន
បងស្រី កេត វ៉ាន់ណៃ កសិករបណ្តុះផ្សឹតរស់នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសេចក្តីរីករាយចំពោះផលិតផលផ្សឹតរបស់គាត់ ដោយសារការងារបណ្តុះផ្សឹតទទួលបាលទិន្នផលខ្ពស់ និងមានតម្លៃសមរម្យនៅលើទីផ្សារ។ ជារៀងរាល់ម៉ោង៤ព្រឹក បងស្រីក្រោកពីដំនេក រួចចុះទៅកាន់រោងបណ្តុះផ្សឹត ដើម្បីប្រមូលផលផ្សឹត( ផ្សឹតស ឬផ្សឹតអំពោះ) គាត់ចិតសម្អាតគល់ផ្សឹងអោយស្អាត រួចវិចខ្ចប់ និងដឹកយកទៅដាក់អោយម៉ូយនៅផ្សារប៉ាហ៊ី ក្នុងតម្លៃ ៦០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងកញ្ចប់ផ្សឹតប្រហែល ៣០០០កញ្ចប់ បងស្រី គេត វ៉ាន់ណៃ អាចប្រមូលផលផ្សឹតបានប្រហែល ១០គីឡូក្រាម ជាមធ្យម ជារៀងរាល់ថ្ងៃ ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧
(កំពង់ចាម) ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីត្រៀមបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់វង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។


សេចក្តីជូនដំណឹង
រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានីខេត្ត
រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានីខេត្ត ដែលមានសមាសភាព៖
១. ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន
២. ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន
៣. ឯកឧត្តម សេះ អាល់ហ្វឺន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន
៤. លោក សូ សុត្ថា អគ្គនាយករង ព.ស.ទ. សមាជិកអចិន្ត្រៃយ៍
៥. លោក លោកស្រីប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងលោកអនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុកក្តាប់រួម សមាជិក
៦. លោក ទឹម សារពេជ្រ អនុប្រធាននាយកដ្ឋាន សមាជិក
៧. លោក កែវ ផាន់ណាន ប្រធានការិយាល័យ លេខាធិការ


កសិកម្ម
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។


ព័ត៌មានអន្តរជាតិ
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco សម្លាប់មនុស្ស ១៤នាក់
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco សម្លាប់មនុស្ស ១៤នាក់


ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា


ព័ត៌មាន
ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ
ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ


ព័ត៌មាន
ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៤៨០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ
ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៤៨០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ


ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ


សន្តិសុខសង្គម
កិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ ដល់មន្រ្តីក្រោមឳវាទ
មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ អាវដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឳកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត ក៏បានបំពាក់វិទ្យុទាក់ទងDRI ១៣ គ្រឿង
ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកស្នាក់ការ កងអន្តរាគមន៍ ដើម្បីងាយស្រួលក្នុងការចុះបំពេញភារៈកិច្ច៕

