ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរីអញ្ជើញចូលរួមពិធីបុណ្យទុរេនដាក់ឡាក់ នៅ ប្រទេសវៀតណាម
ខេត្តដាក់ឡាក់៖ កាលពីពេលថ្មីកន្លងទៅនេះ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកម្មវិធីបើក ពិធីបុណ្យទុរេនដាក់ឡាក់ និងកម្មវិធីទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅក្នុងសង្កាត់បួនម៉ាធួត ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
េត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់អាណាព្យាបាល ជាពិសេសអ្នកម្តាយក្នុងការអប់រំកូនៗ ចៀសឆ្ងាយពីគ្រឿងញៀន ក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ក្នុងការទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ឋ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។
ពិធីខាងលើបានប្រារព្ឋឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋមួយចំនួនតាមដងទន្លេមេគង្គខេត្តកំពង់ចាមត្រៀមទូកសម្រាប់ធ្វើដំណើរ ទោះបីស្ថានភាពទឹកទន្លេឡើងតូច ឫឡើងធំ
កំពង់ចាម៖ ទោះបីស្ថានភាពទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៦នេះឡើងតូច ឫឡើងធំគឺប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គខេត្តកំពង់ចាមបានត្រៀមលក្ខណៈរួចរាល់ក្នុងការជួលជុលទូក សម្រាប់ធ្វើដំណើរជារៀងរាល់ឆ្នាំនៅក្នុងរដូវទឹកតំឡើង។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅតាមដងទន្លេបានលើកឡើងថាទូកគឺជាមធ្យោបាយមួយដ៏ល្អសម្រាប់ទុកធ្វើដំណើរជាលក្ខណៈគ្រួសារ និងមានភាពងាយស្រួលនៅពេលចាំបាច់ណាមួយក្នុងការដឹកជញ្ចូន ជាពិសេសនៅពេលដែលមានសាច់ញាត្តិ ឫ អ្នកជិតខាងត្រូវការទូកសម្រាប់ដឹកជញ្ចូនបន្តទៅរកមន្ទីរពេទ្យ។


សេចក្តីជូនដំណឹង
កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែសីហានេះ
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ចំនួន ២គ្រួសារ(២ខ្នងផ្ទះ) រងគ្រោះ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។


នយោបាយ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ គណបក្សប្រជាជនកម្ពុជា មិនជំពាក់គុណយើងនោះទេ មានតែយើងទាំងអស់គ្នា ដែលជំពាក់គុណគណបក្ស
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង«វេទិកាពិភាក្សាយុវជនគណបក្សក្រៅប្រទេស» ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនគណក្រៅប្រទេស សរុបប្រមាណ ១,៣៥១ រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋានជូនប្រជាការពារភូមិ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន៖ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ជូនឯកសណ្ឋានដល់កម្លាំងប្រជាការពារភូមិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ។ ពិធីនេះបានប្រព្រឹត្តទៅនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិជាច្រើននាក់។


ការអភិវឌ្ឍ
រដ្ឋបាលស្រុកសាលាក្រៅ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៧១ម៉ែត្រ ជាគម្រោងមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ អាជ្ញាធរស្រុកសាលាក្រៅ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៦៧១ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងព័ត៌មានណែនាំឱ្យពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារសិទ្ធិស្ត្រី
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសត្រូវ និងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាអសីលធម៌ អាសអាភាស ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬល្មើសច្បាប់។
ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលដូចជា ការអប់រំ ការណែនាំ ការតម្រូវឱ្យកែតម្រូវ ឬលុបមាតិកាចោល ការព្យួរ/ដកហូតអាជ្ញាបណ្ណ និងការផ្អាកគណនីបណ្តាញសង្គមជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ឬមានបទល្មើស ក្រសួងនឹងបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងក៏បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់មាតិកាវិជ្ជមាន និងរក្សាសីលធម៌សង្គម។


សន្តិសុខសង្គម
ឯកឧត្តម ជា ចាន់ឌិន និងក្រុមការងារ ចុះចែកសម្លៀកបំពាក់ជូនប្រជាការពារភូមិ ២១នាក់ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងត្រង់ រួមជាមួយលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងអន្លង់រក្សា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្លៀកបំពាក់ និងបរិក្ខារផ្សេងៗ ប្រគល់ជូនដល់ប្រជាការពារភូមិសរុបចំនួន ២១នាក់ មកពីភូមិបាយសី និងភូមិអន្លង់រក្សា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


កសិកម្ម
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ
បាត់ដំបង៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាថ្នាក់ខេត្តនៅភូមិគោករកា ឃុំដូនបា ស្រុកគ្រាស់ក្រឡ ខេត្តបាត់ដំបង។

