ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ទទួលបានកុំព្យូទ័រ ២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា ដើម្បីពង្រឹងការងារគេហទំព័រឱ្យកាន់តែរហ័ស និងមានគុណភាព
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ
ព័ត៌មាន ទទក ប៉ៃលិន៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល គណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងនាំយក អំណោយ សង្គ្រោះបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីភ្លៀងបានធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កឱ្យលិចលង់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្ម។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យការស្ដារប្រឡាយរំដោះទឹកអមផ្លូវជាតិលេខ ៥៧ ដើម្បីត្រៀមបញ្ចៀសការជន់លិចក្នុងរដូវវស្សា
ព័ត៌មាន ទទក ប៉ៃលិន៖ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃគ្រោះជំនន់ទឹកភ្លៀង និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពវឌ្ឍនភាព នៃការស្ដារប្រឡាយរំដោះទឹក នៅអមសងខាងផ្លូវជាតិលេខ ៥៧ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន សំដៅពន្លឿនលំហូរទឹកឱ្យបានលឿន និងទប់ស្កាត់ការជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋនៅរាល់ពេលមានភ្លៀងធ្លាក់។


នយោបាយ
(វីដេអូ) : សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅអង្គការសហប្រជាជាតិ
សេចក្តីថ្លែងការណ៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»
ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦


សុខាភិបាល
យល់ដឹងអំពីជំងឺគ្រុនចាញ់ក្នុងអំឡុងពេលទឹកជំនន់
១. តើអ្វីជាជំងឺគ្រុនចាញ់?
ជំងឺគ្រុនចាញ់ បង្កឡើងដោយមូសដែកគោលញីផ្ទុកមេរោគគ្រុនចាញ់ខាំ។ ជំងឺនេះអាចបណ្ដាលឱ្យអ្នកជំងឺបាត់បង់អាយុជីវិត ប្រសិនបើយឺតយ៉ាងក្នុងការព្យាបាល។
ជាធម្មតា បន្ទាប់ពីនរណាម្នាក់ត្រូវបានមូសដែកគោលញីផ្ទុកមេរោគគ្រុនចាញ់ខាំ រោគសញ្ញានៃជំងឺគ្រុនចាញ់ពុំបានឱ្យយើងដឹងភ្លាមៗនោះទេ ប៉ុន្តែចាប់ពី ១សប្តាហ៍ ទៅ ២សប្តាហ៍ក្រោយមក ទើបរោគសញ្ញាចាប់ផ្ដើមលេចចេញឱ្យដឹង ហើយរោគសញ្ញាដំបូងៗ ឈឺក្បាល រងាញាក់ និងក្អួតចង្អោរ។


គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា
ប៉ៃលិន៖ លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ ក្នុងពិធីបុណ្យដ៏មហោឡារិកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដោយបាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យបូជាចំពោះព្រះសង្ឃ។ ជាលទ្ធផល ពិធីកាន់បិណ្ឌវេនទី១ នេះ ប្រមូលបច្ច័យសរុបបានចំនួនជាង ៥លានរៀល សម្រាប់តម្កល់ទុកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងបរិវេណវត្តឱ្យកាន់តែរីកចម្រើន។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦- ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក


សេចក្តីប្រកាសព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ជាទីស្រឡាញ់រាប់អានទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយយុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
សូមបងប្អូនយុវជន តាមដានសេចក្តីជូន ដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
(ប៉ៃលិន)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅវេលាម៉ោង២១ និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក យុទ្ធ ឧត្ដម នាយការិយាយល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន នៅចំណុច ផ្លូវចូលផ្ទះសំណាក់ ហុង លី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


សន្តិសុខសង្គម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

