ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ
(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានបើកយុទ្ធនាការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងកម្លាំងនយោបាយ និងរក្សាប្រៀបឈ្នះនៅគ្រប់មូលដ្ឋាន។


កសិកម្ម
លោក ហេង ឈាងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ ការបង្កើតឱ្យមានម៉ាកសញ្ញាសម្គាល់មួយជាក់លាក់ សម្រាប់ កសិផលទុរេនបែកអន្លូង!
លោក ហេង ឈាងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ ការបង្កើតឱ្យមានម៉ាកសញ្ញាសម្គាល់មួយជាក់លាក់ សម្រាប់ កសិផលទុរេនបែកអន្លូង!


អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការផ្សព្វផ្សាយព័ត៌មានមួយចំនួនដល់សិស្សានុសិស្សក្នុងស្រុកកំពង់សៀម
កំពង់ចាម : កម្លាំងអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយមលោកវរសេនីយ៍ទោ សែម ឃាង នាយសេនាធិការរងកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយព័ត៌មានសំខាន់ៗមួយចំនួន ដល់សិស្សានុសិស្ស វិទ្យាល័យ សម្តេចជួនណាត ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ។


សកម្មភាពអាជ្ញាធរ
នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះបង្ក្រាបបទល្មើសជលផល ០៥ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម
លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំក្រុមការងារជលផលនា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទសាមគ្គីឃុំមៀន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ចំនួន ០៥ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពមន្ទីរព័ត៌មាន
មន្ទីរព័ត៌មានខេត្តកំពង់ចាម បើកកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មានសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២
មន្ទីរព័ត៌មានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមជាច្រើននាក់។


អប់រំ និងកីឡា
សាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) ក្រុងកំពង់ចាម ប្រគល់រង្វាន់ជូនយុវសិស្ស លី ធីតាវឌ្ឍនា ដណ្តើមបានជ័យលាភីលេខ៣ ទូទាំងប្រទេស ក្នុងការប្រកួតសរសេរសំបុត្រថ្នាក់ជាតិ
(កំពង់ចាម)៖ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) សាខាក្រុងកំពង់ចាម បានរៀបចំពិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ យុវសិស្ស លី ធីតាវឌ្ឍនា ដែលបានសាងស្នាដៃដណ្តើមបាន ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស នៅក្នុង «ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦»។


កសិកម្ម
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម ផ្តួចផ្តើមបង្កើតឱ្យមានម៉ាកសម្គាល់ ការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទេ៥ ខែមិថុនា ឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ ។


សន្តិសុខសង្គម
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារធំថ្មី
កំពង់ចាម : នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារធំថ្មី ក្នុងក្រុងកំពង់ចាម ។


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទំនើប ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
(កំពង់ចាម) អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានផ្តល់ការណែនាំ និងជំរុញដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ក្នុងការផលិតមាតិកា (Content) ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយមចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ (Fake News)។


សុខាភិបាល
សាខាសមាគមនារីខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុន AIA រៀបចំយុទ្ធនាការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងពីជំងឺមហារីកសុដន់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (AIA) សាខាខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងអំពីមហារីកសុដន់» ក្នុងគោលបំណងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពុជា។

