ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពមន្ទីរព័ត៌មាន
និស្សិតនៅសាកលវិទ្យាល័យកំពង់ចាម ប្តេជ្ញាមិនចែកចាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
លោក សែម សូរិយា និស្សិតនៅសាកលវិទ្យាល័យកំពង់ចាម ប្តេជ្ញាមិនចែកចាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សា និងអនុម័តការងារសំខាន់ៗ
កំពង់ចាម៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកជើងព្រៃ ឆ្លើយតបនឹងការចោទប្រកាន់ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំពីសំណាក់គណនីហ្វេសប៊ុក ឈ្មោះ បង ណាក់ - Bong Nak
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកជើព្រៃ មានខ្លឹមសារដូចខាងក្រោម៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានគណនីហ្វេសបុកឈ្មោះ បង ណាក់ - Bong Nak បានបង្ហោះ វីដេអូ ដែលមានរយៈពេល ៥:២៥ នាទី នៅលើបណ្តាញសង្គម ដោយបានចោទ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំ ថា «ឃុបឃិតគ្នាកាត់ដី របស់ប្រជាពលរដ្ឋពាក់កណ្តាលជាថ្នូរ និងការចេញប័ណ្ណកម្មសិទ្ធិ និងជេរប្រមាថមន្ត្រីរាជការ សុទ្ធតែពួកអាថោកទាប,ពួកអាឆ្កែ»។


សកម្មភាពមន្ទីរព័ត៌មាន
មុនចែករំលែកបន្ត សុំត្រួតពិនិត្យ ប្រភព និងការបរិច្ឆេទ ឲ្យបានច្បាស់លាស់!
កញ្ញា សុគន្ធ ធារី និស្សិតនៅសាលាគរុ កោសល្យ និងវិក្រឹតការខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋ មុនចែករំលែកបន្ត សុំត្រួតពិនិត្យ ប្រភព និងការបរិច្ឆេទ ឲ្យបានច្បាស់លាស់!


សកម្មភាពអាជ្ញាធរ
មន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត
(កំពង់ចាម)៖ មន្ត្រីអធិការកិច្ចចំនួន ៤ រូប នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមក្នុងពិធីសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដែលបានរៀបចំឡើងនៅសាលាដំបូងខេត្តកំពង់ចាម។


សុខាភិបាល
សិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០ នៃវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដួលសន្លប់ចំនួន៩នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង ៨:៤០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីកើតហេតុភ្លាមៗ និងទទួលបានបទបញ្ជា និងការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យផ្ទាល់នៅបរិវេណ និងបន្ទប់សិក្សានៃវិទ្យាល័យ កោះសូទិន និងបានបញ្ចូនសិស្សទាំង៩នាក់ទៅកាន់មណ្ឌលសុខភាពកោះសូទិនដើម្បីជួយសង្គ្រោះ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។


សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក សា ស៉ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងបន្តយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យ បង្រ្កាបជលផល ០១ករណី នៅចំណុចព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួល ស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម
កំពង់ចាម÷ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ផេន សុផល ជាប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពង់ចាម។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ១០០៨ រូប។


សេចក្តីជូនដំណឹង
របាយការណ៍ថ្លៃទំនិញ សម្រាប់ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមគោរពជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

