ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ
សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។


គ្រោះធម្មជាតិ
ពលរដ្ឋ ២ឃុំ ក្នុងស្រុកព្រៃឈររងគ្រោះ ដោយខ្យល់កន្ត្រាក់ ៦៨ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
នៅព្រឹក ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម្ពុជាខេត្ត បានចាត់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦៤គ្រួសារ នៅភូមិក្រូច ភូមិសំរោង ភូមិក្រសាំងតាម៉ង់ និងភូមិ ព្រៃសាក់ ក្នុងឃុំក្រូច និង ៤គ្រួសារ នៅ ភូមិកុមាររាជ្យ ឃុំបឹងណាយ នៃស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៦៨ គ្រួសារ ។


ការអភិវឌ្ឍ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាពេលខាងមុខ អាជ្ញាធរខេត្ត រំពឹងថាមានអ្នកចូលរួមប្រមាណ ៧,០០០នាក់
(កំពង់ចាម) លោក ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សា និងត្រៀមលក្ខណៈរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ករណីចុះផ្សាយថា មានឈ្មួញ ជាមានអំណាចបានមកកាន់ទន្ទ្រានព្រៃលើភ្នំស្រឹង្គ ដើម្បីដាំដើមឈើ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ករណីចុះផ្សាយថា មានឈ្មួញ ជាមានអំណាចបានមកកាន់ទន្ទ្រានព្រៃលើភ្នំស្រឹង្គ ដើម្បីដាំដើមឈើ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម បំផុសឱ្យយុវជនមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបំផុសគំនិត និងលើកទឹកចិត្តដល់ក្មួយៗយុវជន សិស្ស-និស្សិតទូទាំងខេត្ត ឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីតម្រង់ទិសយុវជនឱ្យទទួលបានអនាគតការងារដ៏រឹងមាំ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៖ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។


កសិកម្ម
(វិដេអូ) លោក គី សាន សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ១០០% ចំពោះការដាក់ QR code លើផ្លែទុរេនដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ និងការពារកម្មសិទ្ធិបញ្ញា
លោក គី សាន សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ១០០% ចំពោះការដាក់ QR code លើផ្លែទុរេនដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ និងការពារកម្មសិទ្ធិបញ្ញា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យសហគ្រាស និងគ្រឹះស្ថាននានា បន្តសហការផ្តល់ឱកាស ដល់សិស្ស-និស្សិត TVET ចុះហាត់ការដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើឱ្យម្ចាស់សហគ្រាស រោងចក្រ និងគ្រឹះស្ថានឯកជននានានៅក្នុងខេត្ត បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិតដែលកំពុងសិក្សាលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានចុះកម្មសិក្សា និងហាត់ការផ្ទាល់នៅតាមគ្រឹះស្ថានរបស់ខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ថ្លែងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


កសិកម្ម
(វីដេអូ) លោកស្រី កង ចាន់រ៉ា សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការចូលជាសហគមន៍ គឺជួយធានានិរន្តរភាព និងការពារកិត្តិនាមទុរេនបែកអន្លូង
លោកស្រី កង ចាន់រ៉ា សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការចូលជាសហគមន៍ គឺជួយធានានិរន្តរភាព និងការពារកិត្តិនាមទុរេនបែកអន្លូង


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្ដីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


សុខាភិបាល
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ


សុខាភិបាល
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ។


នយោបាយ
(វិដេអូ) ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
(វិដេអូ) ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល

