ព័ត៌មានតាមបណ្តារខេត្ត

មន្ទីរសាធារណការខេត្តបាត់ដំបង ធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្ត ដែលរងការខូចខាតដោយជំនន់ស្ទឹងសង្កែ
ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តបាត់ដំបង ធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្ត ដែលរងការខូចខាតដោយជំនន់ស្ទឹងសង្កែ
បាត់ដំបង៖នារសៀលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងបញ្ជូនគ្រឿងចក្រធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្តលេខ១៥៦ ស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតដោយសារជំនន់ទឹកស្ទឹងសង្កែនាពេលកន្លងមក។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកនិងជា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ចាត់អោយលោកស្រី សួង ស៊ីណា អភិបាលរងស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ លោកស្រី ជុំសារឿន អាយុ៣១ឆ្នាំ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ស្រេង សុខា លោកស្រី សួង ស៊ីណាតបានពាំនាំ នូវប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិន ប្រកាន់ពីនិន្នាការណាមួយឡើយ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ស្ថានទូតឥណ្ឌា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងផ្តល់ផលរហ័ស ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់និស្សិតស្រី
អប់រំ និងកីឡា
ស្ថានទូតឥណ្ឌា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងផ្តល់ផលរហ័ស ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់និស្សិតស្រី
បាត់ដំបង ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្ត «គម្រោងផ្តល់ផលរហ័ស» ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការសិក្សារបស់និស្សិតស្រី ។ ពិធីនេះបានធ្វើឡើងរវាងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ ដោយមានការចូលរួមជាសាក្សីពីសំណាក់តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងមន្ត្រីស្ថានទូតឥណ្ឌា ជាច្រើនទៀត ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិស  កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ការអភិវឌ្ឍ
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំតម្រង់ទិស កិច្ចការព័ត៌មាន និងសាធារណៈមតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលរៀបចំឡើង នៅសាលប្រជុំស្ថានីយ វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ជំនន់ទឹកភ្លៀងបានប៉ះពាល់ផលដំណាំប្រជាពលរដ្ឋនៅស្រុកសំឡូតជាង ១០០ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត
គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងបានប៉ះពាល់ផលដំណាំប្រជាពលរដ្ឋនៅស្រុកសំឡូតជាង ១០០ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត
បាត់ដំបង ៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន នៅឃុំចំនួន ៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈអាជ្ញាធរបានចុះអន្តរាគមន៍ និងស្រង់ទិន្នន័យបន្ថែម។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង ១៣ ម៉ែត្រ ខណៈកម្រិតបណ្តោះអាសន្ន ១៣,៧០ ម៉ែត្រ
សេចក្តីប្រកាសព័ត៌មាន
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង ១៣ ម៉ែត្រ ខណៈកម្រិតបណ្តោះអាសន្ន ១៣,៧០ ម៉ែត្រ
បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
ការអភិវឌ្ឍ
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
បាត់ដំបង៖ នាពេលឆាប់ៗខាងមុខនេះ ខ្សែផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងត្រូវបំភ្លឺព្រោងព្រាតដោយប្រព័ន្ធអំពូលភ្លើងឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពដងផ្លូវ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»
អប់រំ និងកីឡា
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»
បាត់ដំបង៖ វគ្គបណ្តុះបណ្តាល ស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពី សង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ ត្រូវបានធ្វើពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ នៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក ប៊ីស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC)ទទួលបន្ទុកកិច្ចប្រតិបត្តិការមនុស្សធម៌ និងសុវត្ថិភាពអាវុធយុទ្ធភណ្ឌ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
វាគ្មិនកិត្តិយស មកពីកងឯកភាពកំចាត់មីនទី២ (CMAC) បានធ្វើបទបង្ហាញដល់សិក្ខាកាមនៃ វគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម  និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»

បាត់ដំបង៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍ ពីការគំរាមកំហែងនៃគ្រឿងផ្ទុះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃទី២នៃវគ្គបណ្តុះបណ្តាល លោក ម៉ម វណ្ណារិទ្ធិ អនុប្រធានកងឯកភាពកំចាត់មីនទី២ (CMAC) បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ជូនមន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទកក្រហមកម្ពុជា ចំនួន ២៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
🎬 បទយកការណ៍ស៊ីជម្រៅ៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ របត់ថ្មីនៃយុទ្ធសាស្ត្រកសិទេសចរណ៍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
បទយកការណ៍
🎬 បទយកការណ៍ស៊ីជម្រៅ៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ របត់ថ្មីនៃយុទ្ធសាស្ត្រកសិទេសចរណ៍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
បាត់ដំបង..! ដែនដីមាសដែលមិនចេះរីងស្ងួតនូវភោគផលកសិកម្ម។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
គ្រោះធម្មជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរកំពុងតាមដាន និងស្រង់ទិន្នន័យត្រៀមសង្គ្រោះស្រូវដែលរងផលប៉ះពាល់ជិត ២ម៉ឺនហិកតា នៅស្រុកឯកភ្នំ និងស្រុកសង្កែ
បាត់ដំបង៖ មន្ទីរកសិកម្ម, មន្ទីរធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្រង់ទិន្នន័យបន្ថែមលើទីតាំងស្រូវដែលរងផលប៉ះពាល់ប្រមាណ ១៨,៣៦២ ហិកតា នៅក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឃាត់ខ្លួនស្ត្រីម្ចាស់តូបម្នាក់ ករណីបន្លំលក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃជិត ៣គីឡូក្រាម បោកប្រាស់លុយរាប់លានរៀល
សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្ចាស់តូបម្នាក់ ករណីបន្លំលក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃជិត ៣គីឡូក្រាម បោកប្រាស់លុយរាប់លានរៀល
​បាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ «ឆបោក» ករណីយកគ្រឿងអលង្ការកាឡៃ (បន្លំធ្វើជាមាស និងប្លាទីន) ទៅលក់ និងដាក់បញ្ចាំឱ្យជនរងគ្រោះចំនួន ៥នាក់ អស់ប្រាក់សរុបរាប់លានរៀល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ម៉ោង១១:១០នាទីព្រឹក ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ
សន្ទនាមតិ
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ
ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានយន្ត និងការប្រើប្រាស់ចិញ្ចើមផ្លូវ
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត