
ក្រុងអរិយក្សត្រ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង-សង្កាត់ (២០២៧-២០២៩) ដើម្បីកៀរគរធនធានឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
នៅក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍ជាច្រើនដែលបម្រើឱ្យប្រយោជន៍សាធារណៈ និងឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រ ត្រូវបានលើកយកមកពិភាក្សា ដេញដោល និងស្នើសុំការគាំទ្រ ដើម្បីធានាថាការអភិវឌ្ឍក្នុងមូលដ្ឋានប្រព្រឹត្តទៅដោយចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់។







