
រដ្ឋបាលស្រុកស្អាង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យចំតម្រូវការប្រជាពលរដ្ឋ
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាសំខាន់សម្រាប់ផ្សារភ្ជាប់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាមួយផែនការ និងលទ្ធភាពគាំទ្ររបស់មន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ឆ្លើយតបបានចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា សម្រាប់ខេត្តកណ្តាល សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង ស្រុក បានចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅក្រុង ស្រុកទាំង១៣ ក្នុងខេត្ត ដើម្បីគាំទ្រការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។









