
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងក្រុង ស្រុក ខេត្តបាត់ដំបង
បាត់ដំបងៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងក្រុង ស្រុក ខេត្តបាត់ដំបង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សាត់ សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប លោក លាង វាសនា អភិបាលក្រុងបាត់ដំបង លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក លោកស្រី តំណាងយោធភូមិភាគទី៥ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូបទៀត។











