
រដ្ឋបាលខេត្តស្ទឹងត្រែងប្រាព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅស្តុបអនុស្សាវរីយ៍ស្នាព្រះហត្ថព្រះបរមរតនកោដ្ឋបុរីអូរស្វាយ
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ ប្រកបដោយបរិយាកាសអធិកអធម ស្ងប់ស្ងាត់ និងពេញដោយក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក។











