
អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋធ្វើដំណើរទៅរាជធានីភ្នំពេញតាមរថយន្តក្រុងឥតគិតថ្លៃ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តការងារ និងប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីបានធ្វើដំណើរមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ តាមរយៈសេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាល ដែលមានចំណតស្ថិតនៅផ្សារទំនើប ភួ ពុយ ក្នុងខេត្តបាត់ដំបង។











