
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ អញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំពុះក្អែក
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេន ទេយ្យទាន ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញ រាប់បាត្រ និមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធបុព្វការី ញាតិកាទាំង៧សន្តាន សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។






