
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពង្រឹងរបៀបរបបធ្វើការ និងវិន័យមន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំសំខាន់មួយស្តីពី «ការពង្រឹងការគ្រប់គ្រងរបៀបរបបបំពេញការងារ និងការគោរពវិន័យមន្ត្រីរាជការ» ក្រោមអធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំតូច សាលាខេត្ត។











