
សង្កាត់មួយក្នុងក្រុងឧដុង្គម៉ែជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាសង្កាត់ព្រះស្រែ ក្រោមអធិបតីភាព លោក ទឹម សារូ ចៅសង្កាត់ព្រះស្រែ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











