
រដ្ឋបាលស្រុកឈូក ជូនដំណឹងដល់យុវជនឱ្យមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
កំពត៖ រដ្ឋបាលស្រុកឈូក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានប្រកាសជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ដល់យុវជនក្នុងដែនសមត្ថកិច្ច ឱ្យអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ រៀងរាល់ម៉ោងធ្វើការ ដើម្បីចូលរួមបំពេញកាតព្វកិច្ចការពារជាតិ និងបម្រើមាតុភូមិ។











