
កិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង
កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក លាត ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាភ្នំ។











