
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំពុះពារប្រកបដោយស្មារតីលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងថែរក្សាសិស្សានុសិស្សនាពេលកន្លងមក ក្នុងការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្សដែលមានតម្រូវការពិសេស ឱ្យទទួលបាននូវចំណេះដឹង បំណិនជីវិត និងសមត្ថភាពអាចចូលរួមក្នុងសង្គមបានយ៉ាងពេញលេញ។











