
ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល
ក្នុងឱកាស នោះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្តែងនូវការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ, មន្ត្រី រាជការ និង បុគ្គលិក នៃរដ្ឋបាលស្រុកពញាឮ, ជាពិសេស ចំពោះលោកគ្រូពេទ្យ-អ្នកគ្រូ ពេទ្យ និង បុគ្គលិកសុខាភិបាលស្រុក ក៏ដូចជា លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ដែលនឹងទទួលបាន ក្នុងពេលដ៏ខ្លីខាងមុខ នូវអគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀន ថ្មី ជាមួយនឹងការបំពាក់ នូវសម្ភារៈបរិក្ខារទំនើប និង ល្អៗ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃវិស័យសុខាភិបាល និង វិស័យ អប់រំ ក្នុងស្រុកពញាឮ, ខេត្តកណ្តាល











