
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព
ខេត្តកណ្តាលមានមោទនភាពចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ជាពិសេសលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ សេវារដ្ឋបាល សេវាសាធារណៈ សុខាភិបាល កសិកម្ម ធនធានទឹក និងបរិស្ថាន ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តបានឆ្លើយតបចំពោះជំងឺគ្រុនឈាមបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងបានខិតខំការពារបរិស្ថាន និងការគ្រប់គ្រងសំរាមដោយបានដាក់វិធានការជាបន្តបន្ទាប់ ជាមួយគ្នានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញក៏កំពុងតែសកម្មក្នុងការងារជួសជុលកែលម្អផ្លូវ ដាក់លូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងក្រុងតាខ្មៅ។











