
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាល ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ស្តាប់កង្វល់ និងឆ្លើយតបរាល់សំណួរដោយការយោគយល់ ផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការគោរព ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍សុវត្ថិភាព ។











