
កសិករដាំដំណាំគូឆាយ បង្ហើបពីបច្ចេកទេសដាំដុះ ឱ្យទទួលបានទិន្នផលល្អ ខណៈដំណាំនេះមានតម្រូវការទីផ្សារល្អ
ដំណាំ “គូឆាយ” ត្រូវបានប្រជាពលរដ្ឋក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រមាណ៧០% ពេញនិយមដាំដុះ ដោយសារដំណាំនេះ ជាប្រភេទដំណាំងាយស្រួលដាំដុះ មិនរើសរដូវកាល ទទួលផលបានយូរ និងមានតម្រូវការទីផ្សារច្រើន ហើយតម្លៃវិញក៏សមរម្យផងដែរ។











