
មានអ្នកដំណើរជិត១៥០នាក់បានស្លាប់ និងជាង២៤០នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា
ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។











