
អាជ្ញាធរ រៀបចំការចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវ ករភៀសសឹក នៅភូមិរង់ចាំ ជំហានដំបូងប្រមាណ៣០០តូប
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត ស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវ ករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ រំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជា ខណៈ ផ្ទះសំបែងរបស់ពួកគាត់ត្រូវភាគីថៃគ្រប់គ្រងទាំងកម្រោល មិនទាន់អាចវិលត្រលប់ទៅលំនៅឋានបាន ។











