រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ដើម្បីទប់ស្កាត់បទល្មើស និងធានាសន្តិសុខសង្គម
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងដែន និងការស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រើប្រាស់ការឆ្លងដែនខុសច្បាប់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។