
សិក្ខាសាលាស្តីពីការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃស្វាយចន្ទីនៅក្នុងខេត្តកំពង់ចាម
លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃស្វាយចន្ទីក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត។ សិក្ខាសាលាក្នុងថ្ងៃនេះក៏មានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត តំណាងធនាគារ ម្ចាស់ក្រុមហ៊ុន សិប្បកម្មកែច្នៃ អាជីវករ កសិករ ក្នុងវិស័យផលិតកម្មស្វាយចន្ទី ក្នុងខេត្តកំពង់ចាម។











