
លោកជំទាវបណ្ឌិត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
(ភ្នំពេញ) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)” ដែលព្រះអង្គទទួលបានពីសហគមន៍ Olave Baden-Powell Society (OB-PS) កាលពីពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ឆ្នាំ២០២៦ កន្លងទៅនេះ។











