
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្តីពី «ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍» ជូនដល់មន្ត្រីរាជការរដ្ឋបាលខេត្ត។គោលបំណងសំខាន់គឺ លើកកម្ពស់សមត្ថភាព និងគុណធម៌ គ្រប់គ្រងអារម្មណ៍ និងប្រាស្រ័យទាក់ទង ពង្រឹងសាមគ្គីភាព គឺបង្កើនកិច្ចសហការផ្ទៃក្នុង ដើម្បីប្រែក្លាយរដ្ឋបាលខេត្តជាទីពឹងដ៏កក់ក្តៅ និងគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋ។











