
អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ត្រៀមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៦
គោលបំណងសំខាន់នៃការប្រជុំនេះ គឺដើម្បី ត្រួតពិនិត្យ និងរៀបចំផែនការលម្អិតជាលើកចុងក្រោយ សម្រាប់ការរៀបចំ «ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៦» នៅខេត្តកណ្តាល ឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងមានរៀបរយខ្ពស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។











