
ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការងារឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ពិនិត្យមើលវឌ្ឍនភាពការងារ ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុង ឆមាសទី១ ឆ្នាំ២០២៦ ប្រមូលមតិយោបល់ និងកំណត់ទិសដៅ រួមគ្នាផ្ដល់មតិយោបល់ ដើម្បីកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ ត្រីមាសទី៣ និងពង្រឹងប្រសិទ្ធភាពការងារ ធានាឱ្យការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។











