
រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅក្រុងតាខ្មៅ
វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ ពង្រឹងការយល់ដឹងអំពីហានិភ័យនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយស្របច្បាប់ និងមានសុវត្ថិភាព ដើម្បីការពារសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។











