
លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងត្រៀមចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋស្រុកខ្សាច់កណ្តាល
ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាលខេត្តកណ្តាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល បានចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីចែកបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ (បណ្ណដីធ្លី) ជូនប្រជាពលរដ្ឋ។ ពិធីនេះនឹងត្រូវធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។











