
រដ្ឋបាលខេត្តកណ្តាល ជួបពិភាក្សាជាមួយក្រុមសម្របសម្រួលចិន ត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់ខេត្តហៃឡុងជាំង
ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តំណាងរដ្ឋបាលខេត្តកណ្តាល បានជួបពិភាក្សាការងារជាមួយក្រុមសម្របសម្រួលនាំមុខនៃខេត្តហៃឡុងជាំង ប្រទេសចិន ដែលដឹកនាំដោយលោក លីវ ស៊ាវក្វាង ប្រធានសមាគមកាសែតកម្ពុជា-ចិន នៅសាលាខេត្តកណ្តាល។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ខេត្តហៃឡុងជាំង នាពេលខាងមុខ ក្នុងស្មារតីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។











