
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយផ្លូវលេខ១១៥ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
សកម្មភាពនេះគឺជាផ្នែកមួយ នៃការអនុវត្តយុទ្ធនាការរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំបរិស្ថានទីក្រុងឱ្យមានរបៀបរៀបរយ សោភ័ណ្ឌភាពល្អ សមស្របតាមទិសដៅនៃការអភិវឌ្ឍទីក្រុងទំនើប និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ មិនត្រឹមតែជាការធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។











