
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានីខេត្ត និងនិតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០២៧
សារាចរណែនាំនេះ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា រាជធានីខេត្ត ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ និងនិតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០២៧។ កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ គឺមានការអញ្ជើញចូលរួមពី អភិបាល អភិបាលរងក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ ទាំង៣៤ និងមន្រ្តីក្រុងស្រុក ឃុំសង្កាត់ដែលពាក់ព័ន្ធ។







