
រដ្ឋបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យការដ្ឋានដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចផ្សារដើមអំពិល ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ អាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ បានដឹកនាំក្រុមកាងារពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពិនិត្យមើលវឌ្ឍនភាពការងារនៃការពង្រីកផ្លូវ និងការដ្ឋានដំឡើងបង្គោលភ្លើងសញ្ញាចរាចរណ៍ថ្មី នៅចំណុចផ្លូវបំបែកជាបួនក្បែរផ្សារដើមអំពិល។ សកម្មភាពច











