
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងតម្លាភាព ដោយផ្តោតសំខាន់លើការការពារសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពស្ត្រី និងកុមារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។











