
អភិបាលរងខេត្តកណ្តាល ដឹកនាំក្រុមការងារចុះពិនិត្យ និងបិទសៀលឡើងវិញនៅកាស៊ីណូ និងក្រុមហ៊ុនចំនួន ៣ ក្នុងស្រុកលើកដែក
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងសម្រេចបិទសៀល (Seal) ជាលើកទី២ នៅលើទីតាំងកាស៊ីណូ និងក្រុមហ៊ុនចំនួន ៣ ក្នុងឃុំក្អមសំណ ស្រុកលើកដែក (រួមមាន កាស៊ីណូ ដាយ អឹមិនស្តូន, កាស៊ីណូ ស្តារ ស្តេត និងក្រុមហ៊ុន ខេអេសប៊ីភី មេនេចម៉ិន) បន្ទាប់ពីពិនិត្យឃើញថា សៀលចាស់មានការរហែក និងរបក ដោយសារកត្តាអាកាសធាតុ (ភ្លៀង និងខ្យល់) ខណៈស្ថានភាពទូទៅផ្សេងទៀតពុំមានអ្វីប្រែប្រួលឡើយ។











