ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។

ព័ត៌មានពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខេត្តកណ្តាល ដោយជំរុញឱ្យអនុវត្តវិធានការច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ
បរិស្ថាន

ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខេត្តកណ្តាល ដោយជំរុញឱ្យអនុវត្តវិធានការច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស័ង្កសី និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C នៅស្រុកកណ្តាលស្ទឹង
ពាណិជ្ជកម្ម

ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស័ង្កសី និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C នៅស្រុកកណ្តាលស្ទឹង

សកម្មភាពចុះពិនិត្យរបស់ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការវាយតម្លៃ និងពិនិត្យមើលទីតាំងផ្ទាល់សម្រាប់ការបង្កើតរោងចក្រផលិតស័ង្កសី ទ្វាររមូរ និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C COMPANY LIMITED នៅស្រុកកណ្តាលស្ទឹង ដើម្បីធានាថាការវិនិយោគនេះអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ។ បន្ថែមពីនេះ គម្រោងបង្កើតរោងចក្រនេះក៏មានទិសដៅរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈតម្រូវការកម្លាំងពលកម្មសរុបចំនួន ៤៥ នាក់ សម្រាប់ការដំណើរការរោងចក្រនេះ។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម គួច ចំរើន ចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនមានពិការភាព ក្នុងក្រុងតាខ្មៅ
សកម្មភាពអាជ្ញាធរ

ឯកឧត្តម គួច ចំរើន ចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនមានពិការភាព ក្នុងក្រុងតាខ្មៅ

សកម្មភាពចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់ក្នុងការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រឡាញ់ពីសំណាក់អាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក តាមរយៈការនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅផ្តល់ជូនដោយផ្ទាល់ដល់គ្រួសារជនមានពិការភាពនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ការជួយឧបត្ថម្ភនេះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃមួយកម្រិត និងលើកកម្ពស់ស្មារតីមនុស្សធម៌ក្នុងសង្គម ។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
សេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល លើករណី បញ្ជូនអ្នកជំងឺ របស់មណ្ឌលសុខភាពសិត្បូ
សេចក្តីប្រកាសព័ត៌មាន

សេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល លើករណី បញ្ជូនអ្នកជំងឺ របស់មណ្ឌលសុខភាពសិត្បូ

សេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល លើករណី បញ្ជូនអ្នកជំងឺ របស់មណ្ឌលសុខភាពសិត្បូ

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត