
ប្រធានក្រុមការងារគណបក្សប្រជាជនចុះ មូលដ្ឋានស្រុកកោះសូទិន ប្តេជ្ញាជួយគាំទ្រ លើកកម្ពស់សេវាអប់រំ និងមណ្ឌលសុខភាព កាន់តែល្អប្រសើរ
ដើម្បីជួយគាំទ្រ លើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ និងការអប់រំសិស្សានុសិស្សនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ឲ្យកាន់តែល្អប្រសើរ ឯកឧត្តម ឡោ សុឡេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះសូទិន បានប្តេជ្ញាបន្តជួយជ្រោមជ្រែង និងផ្តល់ការឧបត្ថម្ភជាសំភារៈផ្សេងៗ ដើម្បីឲ្យបម្រើសេវាឲ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។











