វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ សម្រាប់អណត្តិទី៤ ឆ្នាំទី៣ នៅបរិវេណវត្តសាមគ្គីគីរីសំរិទ្ធ (ហៅវត្តសាលាក្រៅ) ដោយមានការចូលរួម អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងបងប្អូនប្រជាពលរដ្ឋ សរុប ៣៣៥នាក់។ វេទិកាផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលនានាដែលរដ្ឋបាលស្រុកសម្រេចបាន និងការស្តាប់នូវកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ សំរាប់ដាក់ចេញនូវផែនការឆ្នាំបន្ទាប់ និងជំរុញការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើ។ វេទិកាធ្វើឡើងដោយមានតំណាងរដ្ឋបាលស្រុកសាលាក្រៅអាននូវរបាយការណ៍ ស្តីពី សមិទ្ធិផលនានា ដែលរដ្ឋបាលស្រុកសាលាក្រៅសម្រេចបាន និងការអនុញ្ញាតិអោយមានប្រជាពលរដ្ឋលើកឡើងពីសំណូមពរ និងកង្វល់របស់ខ្លួន ព្រមទាំងមានមន្រ្តីជំនាញធ្វើការឆ្លើយតប និង ពន្យល់ពីកង្វល់ និងសំណូមពរ ជូនដល់ប្រជាពលរដ្ឋ។

ព័ត៌មានពាក់ព័ន្ធ

លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងគ្រួសារ រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះមាតាបិតា
សកម្មភាពអាជ្ញាធរ
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងគ្រួសារ រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះមាតាបិតា
ខេត្តប៉ៃលិន៖ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរួមសាមគ្គីគ្នារៀបចំ ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនចំពោះ ឧបាសក សោម ម៉ុន និង ឧបាសិកា លឹម វួចឡែង ដែលជាមាតាបិតាបង្កើត និងជាជីដូនជីតា។ ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅផ្ទះពិធីបុណ្យ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក លី សុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាក្រុងប៉ៃលិន រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំទី៣ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាក្រុងប៉ៃលិន រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំទី៣ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំទី៣ ក្រោមអធិបតីភាព លោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន និងលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង, អធិការ-អធិការរងក្រុង, ប្រធានក្រុមប្រឹក្សាសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៤, មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខេត្តកណ្តាល ដោយជំរុញឱ្យអនុវត្តវិធានការច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ
បរិស្ថាន

ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខេត្តកណ្តាល ដោយជំរុញឱ្យអនុវត្តវិធានការច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស័ង្កសី និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C នៅស្រុកកណ្តាលស្ទឹង
ពាណិជ្ជកម្ម

ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស័ង្កសី និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C នៅស្រុកកណ្តាលស្ទឹង

សកម្មភាពចុះពិនិត្យរបស់ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការវាយតម្លៃ និងពិនិត្យមើលទីតាំងផ្ទាល់សម្រាប់ការបង្កើតរោងចក្រផលិតស័ង្កសី ទ្វាររមូរ និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C COMPANY LIMITED នៅស្រុកកណ្តាលស្ទឹង ដើម្បីធានាថាការវិនិយោគនេះអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ។ បន្ថែមពីនេះ គម្រោងបង្កើតរោងចក្រនេះក៏មានទិសដៅរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈតម្រូវការកម្លាំងពលកម្មសរុបចំនួន ៤៥ នាក់ សម្រាប់ការដំណើរការរោងចក្រនេះ។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម គួច ចំរើន ចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនមានពិការភាព ក្នុងក្រុងតាខ្មៅ
សកម្មភាពអាជ្ញាធរ

ឯកឧត្តម គួច ចំរើន ចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនមានពិការភាព ក្នុងក្រុងតាខ្មៅ

សកម្មភាពចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់ក្នុងការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រឡាញ់ពីសំណាក់អាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក តាមរយៈការនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅផ្តល់ជូនដោយផ្ទាល់ដល់គ្រួសារជនមានពិការភាពនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ការជួយឧបត្ថម្ភនេះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃមួយកម្រិត និងលើកកម្ពស់ស្មារតីមនុស្សធម៌ក្នុងសង្គម ។

មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
សេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល លើករណី បញ្ជូនអ្នកជំងឺ របស់មណ្ឌលសុខភាពសិត្បូ
សេចក្តីប្រកាសព័ត៌មាន