
ក្រុមការងារខេត្ត ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ បេតុងអាមេ ១ខ្សែ ក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ដោយពិនិត្យឃើញមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន «ឥន្ទ្រីផ្លឹសញូស៍» បានលើកឡើងជុំវិញការស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង កាលព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានដឹកនាំក្រុមការងារជំនាញ រួមជាមួយអាជ្ញាធរស្រុក ចុះពិនិត្យការដ្ឋានផ្ទាល់ ដើម្បីពិនត្យវាយតម្លៃគុណភាព និងស្វែងរកការពិត ។











