
ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជំបិណ្ឌ
ខេត្តប៉ៃលិន៖ ក្នុងឱកាស នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ រួមមាន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន នាំយកទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ ក្នុងទីអារាមចំនួនបី គឺវត្តពោធិមារាម ហៅវត្តប៉ាហ៊ី, វត្តរតនសោភ័ណ ហៅវត្តកោងកាង និងវត្តគិរីរតនារាម ភ្នំយ៉ាត។











