
រដ្ឋបាលស្រុកក្រឡាញ់រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងលើកស្ទួយមរតកវប្បធម៌ដូនតា
ដើម្បីជាផ្នែកមួយនៃការលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជាផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានកម្សាន្ដសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលស្រុកក្រឡាញ់ សហការជាមួយរដ្ឋបាលឃុំតាអាន និងព្រះគ្រូចៅអធិការវត្តសរសៃពង បានរៀបចំពិធីប្រណាំងទូក «ង» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅឯទំនប់ស្ពានស្រែង។











