
ប្រតិភូព្រឹទ្ធសភាកម្ពុជាសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិតដោយតំណាងសភាថៃ ក្នុងមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ នៅប្រទេសតង់សានី
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងអារូសា ប្រទេសតង់សានី កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។











